ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប ៨ខ្នង ១២១បន្ទប់ ដល់កូនចៅប្រជាពលរដ្ឋនៅត្បូងឃ្មុំ

FN ៖ ឆ្លៀតក្នុងពេលអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវ ជនបទក្រាលកៅស៊ូ និងបេតុងជំហានទី២ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានពិនិត្យស្ថានភាពអគារសិក្សា នៅក្នុងសាលាជាច្រើន ថែមទាំងបានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប ៨ខ្នង ស្មើ ១២១បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាលាដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជូននោះរួមមាន៖ ១៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ទ្រា ផ្តល់ អាគារសិក្សាថ្មី ២ខ្នង ១ខ្នងកំពស់ ៣ជាន់ ២១បន្ទប់ ស្មើនឹង ៤២ រួមទាំងទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ហើយបានចាត់ចែងឲ្យដំឡើងកម្រិតសាលាទៅជាវិទ្យាល័យផងដែរ។ ២៖ វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្ថិតចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលាកំពង់ទ្រា បានផ្តល់អគារសិក្សាថ្មី ១ខ្នង … Continue reading ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប ៨ខ្នង ១២១បន្ទប់ ដល់កូនចៅប្រជាពលរដ្ឋនៅត្បូងឃ្មុំ